ឪពុកម្តាយ ឬអ្នកថែទាំក្មេងថ្មោងថ្មី
មិនថាអ្នកកំពុងទទួលស្វាគមន៍ទារកទើបនឹងកើត ឬយកក្មេងដែលអាយុច្រើនជាងនេះចូលមកក្នុងផ្ទះរបស់អ្នកនោះទេ គឺមិនមានពេលវេលាច្រើនទេក្នុងជីវិដែលអាចប្រៀបធៀបទៅនឹងថ្ងៃដំបូងដែលមានកូនទើបនឹងកើតនោះ។ គឺជារឿងធម្មតាទេដែលមានអារម្មណ៍ភ័យព្រួយ និងរំភើប។ មិនមានសៀវភៅណែនាំទេ ប៉ុន្តែមានជំនួយគាំទ្រសម្រាប់ឪពុកម្តាយ និងអ្នកមើលថែទាំក្មេង ថ្មោងថ្មី នៅរដ្ឋ Maine។
Be There for ME គឺសម្រាប់ ឪពុកម្តាយ និងអ្នកថែទាំក្មេង ទាំងអស់នៅក្នុងរដ្ឋ Maine និងមនុស្សដែលគាំទ្រពួកគេ។ ការស្វែងរកជំនួយ អាចនឹងពិបាក និងត្រូវការពេលវេលា។ ចាប់ផ្ដើមជំហានដំបូងនៅថ្ងៃនេះ ទោះបីជាអ្នកមិនដឹងច្បាស់ថាត្រូវទៅទីណាក៏ដោយ។ ធនធាននៅលើគេហទំព័រនេះគឺជាកន្លែងមិនមានការរើសអើងដើម្បីចាប់ផ្តើមស្វែងរកជំនួយគាំទ្រ។
