អារម្មណ៍ ឬភាពស្ត្រេសរបស់កូនខ្ញុំ៖

រីករាយ កំហឹង រំភើប ទុក្ខព្រួយ។ ការ​គាំទ្រផ្នែកអារម្មណ៍​របស់​កូន​អ្នកអាច​ជារឿងពិបាក ដូចដែលអ្នកអាចនឹងពិបាកក្នុង​ការ​គ្រប់​គ្រង​អារម្មណ៍ និង​ភាពស្ត្រេសរបស់​អ្នក​ផ្ទាល់ផងដែរ។ ពីក្រុមមិត្តភក្តិ និងបណ្តាញទូរសព្ទទាន់ហេតុការណ៍ទៅកាន់អ្នកព្យាបាល ហើយនៅទីនេះក្នុងរដ្ឋ Maine គឺមានការគាំទ្រសម្រាប់អ្នក និងកូនរបស់អ្នក។

ខ្ញុំត្រូវការជំនួយសម្រាប់កូនរបស់ខ្ញុំនាពេលឥឡូវនេះ

988 National Suicide & Crisis Lifeline

988

ប្រសិនបើមានអារម្មណ៍លើសលប់ពេកនោះ អ្នក ឬកូនរបស់អ្នកអាចហៅទូរសព្ទ ផ្ញើសារ ឬជជែក ដើម្បីទទួលបានជំនួយការសម្ងាត់ 24/7។ នរណាម្នាក់នឹងនៅឯម្ខាងទៀតដើម្បីស្តាប់ និងនិយាយ។

Image
988 lifeline logo

ខ្ញុំចង់និយាយជាមួយអ្នកណាម្នាក់ដែលអាចជួយខ្ញុំស្វែងរកដំណោះស្រាយបាន។

វេជ្ជបណ្ឌិតរបស់កូនអ្នក គិលានុបដ្ឋាយិកាសាលា ឬបុគ្គលិកសង្គមកិច្ចសាលា

វេជ្ជបណ្ឌិតរបស់កូនអ្នក គិលានុបដ្ឋាយិកាប្រចាំសាលា ឬបុគ្គលិកសង្គមកិច្ចប្រចាំសាលាអាចកំណត់អត្តសញ្ញាណជំនួយ​គាំទ្រសម្រាប់កូនរបស់អ្នក និងរបៀបដើម្បីទទួលបានបានជំនួយ​គាំទ្រទាំងនោះ។

Image
Yellow badge with Childs head outlined with brain outline in middle

G.E.A.R. Parent Network

អ្នកអាចនិយាយជាមួយនឹងឪពុកម្តាយដទៃទៀតដែលមានបទពិសោធន៍ស្រដៀងគ្នា និងទទួលបានព័ត៌មានអំពីជំនួយ​គាំទ្រ។

Image
GEAR Parent Network Logo

ខ្ញុំចង់និយាយជាមួយអ្នកណាដែលទទួលបានជំនួយនេះ៖

NAMI Maine Family Support Group

អ្នក​អាច​ចូល​រួម​ជា​មួយ​ក្រុម​មនុស្ស​ដែល​យល់ និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មកក្នុងគ្រាលំបាក។

Image
NAMI Maine Logo

ខ្ញុំចង់ដឹងអំពីជំនួយ​គាំទ្រដែលខ្ញុំអាចចែករំលែកជាមួយកូនរបស់ខ្ញុំ

NAMI Maine Teen Text Line

(207) 515-8398 

ប្រសិនបើកូនរបស់អ្នកមានអាយុចន្លោះពី 13-23 ឆ្នាំ ពួកគេអាចផ្ញើសារទៅកាន់ខ្សែទូរសព្ទផ្ដល់ជំនួយ​គាំទ្រ​សម្ងាត់នេះបាន។ អ្នកឯកទេសផ្នែកជំនួយ​គាំទ្រ​ដែលបានទទួលការបណ្តុះបណ្តាលទៅលើអ្នកដែលមានអាយុ 18-24 ឆ្នាំនឹងឆ្លើយតបក្នុងអំឡុងពេលម៉ោងប្រតិបត្តិការ។

Image
NAMI Maine Logo

Youth Peer Support Statewide Network

ប្រសិនបើកូនរបស់អ្នកមានអាយុចន្លោះពី 14-26 ឆ្នាំ ពួកគេអាចចូលរួមជាមួយមនុស្សមួយក្រុមដែលទទួលបានវា នឹងគាំទ្រគ្នាទៅវិញទៅមក។

Image
Yellow badge with Childs head outlined with brain outline in middle

Resource Locator Tool for Adolescent Substance Use

អ្នក​អាច​ស្វែងរក​ការ​ប្រឹក្សា និង​ការ​ព្យាបាល​សម្រាប់​យុវជន​ដែល​ប្រើប្រាស់​គ្រឿងញៀន ឬ​គ្រឿង​ស្រវឹង។

Image
Yellow badge with Childs head outlined with brain outline in middle

ខ្ញុំចង់ដឹងថាមានអ្វីផ្សេងទៀតនៅទីនោះ៖

211 Maine

ប្រសិនបើអ្នករកមិនឃើញអ្វីដែលអ្នកត្រូវការនៅទីនេះ ឬចង់ស្វែងរកជម្រើសផ្សេងទៀតទេនោះ អ្នកអាចទទួលបានព័ត៌មានសម្ងាត់ និងជំនួយគាំទ្រ 24/7 ដោយឥតគិតថ្លៃ។

Image
211 maine

Be There for ME គឺសម្រាប់ ឪពុកម្តាយ និងអ្នកថែទាំក្មេង ទាំងអស់នៅក្នុងរដ្ឋ Maine និងមនុស្សដែលគាំទ្រពួកគេ។ ការស្វែងរកជំនួយ អាចនឹងពិបាក និងត្រូវការពេលវេលា។ ចាប់ផ្ដើមជំហានដំបូងនៅថ្ងៃនេះ ទោះបីជាអ្នកមិនដឹងច្បាស់ថាត្រូវទៅទីណាក៏ដោយ។ ធនធាននៅលើគេហទំព័រនេះគឺជាកន្លែងមិនមានការរើសអើងដើម្បីចាប់ផ្តើមស្វែងរកជំនួយគាំទ្រ។

Father speaking with his children