មធ្យោបាយធ្វើដំណើរ

មធ្យោបាយធ្វើដំណើរមិនមែនគ្រាន់តែជាយានជំនិះនោះទេ- វាគឺជារបៀបដែលអ្នកទៅដល់កន្លែងការងារ នាំកូនរបស់អ្នកទៅការណាត់ជួបគ្រូពេទ្យ និងភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍របស់អ្នក។ អាចមានជំនួយគាំទ្រក្នុងរដ្ឋ Maine នេះដើម្បីជួយឱ្យអ្នកទៅកន្លែងដែលអ្នកត្រូវទៅ - ពីការទិញឡាន ឬជិះឡានក្រុង រហូតដល់ការជួយលុយសាំង និងកៅអីចល័តសម្រាប់ក្មេងតូច។

ខ្ញុំចង់ឱ្យអ្នកណាម្នាក់ជួយខ្ញុំដោះស្រាយអំពីបញ្ហានេះ៖

Community Action Agencies

មានទីភ្នាក់ងារ community action នៅគ្រប់ខោធីក្នុងរដ្ឋ Maine។ បុគ្គលិករបស់ពួកគេអាចជួយស្វែងរកអ្វីដែលអ្នកអាចត្រូវការ និងរបៀបដើម្បីទទួលបានជំនួយនោះ។

Image
MeCAP logo

ខ្ញុំត្រូវការជិះ៖

MaineDOT Public Transit Options

អ្នកអាចស្វែងរករថយន្តក្រុង រថភ្លើង យានយន្តស្ម័គ្រចិត្ត និងជម្រើសដឹកជញ្ជូនសាធារណៈផ្សេងទៀតដោយទីក្រុង។

Image
A circular purple badge with a simple car symbol in the center.

MaineCare Non-Emergency Transportation

អ្នកអាចកំណត់ពេលជិះ (ឬអាចទទួលបានសំណងថ្លៃជិះវិញ) ដើម្បីជួយអ្នកទៅដល់ និងមកពីការណាត់ជួបរបស់ MaineCare វិញ។ អ្នកត្រូវកក់ទុកមុនពីរថ្ងៃនៃថ្ងៃធ្វើការនេះ។

Image
MaineCare Logo

ខ្ញុំចង់រកកៅអីចល័តសម្រាប់ក្មេងតូច៖

Bureau of Highway Safety Car Seat Distribution

អ្នកអាចមានសិទ្ធិទទួលបានកៅអីចល័តសម្រាប់ក្មេងតូចដោយឥតគិតថ្លៃ។ សូមពិនិត្យមើលបញ្ជីជម្រើសក្នុងតំបន់នេះ ដើម្បីធ្វើការណាត់ជួប។

Image
A circular purple badge with a simple car symbol in the center.

ខ្ញុំចង់ដឹងថាមានអ្វីផ្សេងទៀតនៅទីនោះ៖

211 Maine

ប្រសិនបើអ្នករកមិនឃើញអ្វីដែលអ្នកត្រូវការនៅទីនេះ ឬចង់ស្វែងរកជម្រើសផ្សេងទៀតទេនោះ អ្នកអាចទទួលបានព័ត៌មានសម្ងាត់ និងជំនួយគាំទ្រ 24/7 ដោយឥតគិតថ្លៃ។

Image
211 maine

Be There for ME គឺសម្រាប់ឪពុកម្តាយ និងអ្នកថែទាំក្មេងទាំងអស់នៅក្នុងរដ្ឋ Maine និងមនុស្សដែលគាំទ្រពួកគេ។ ការស្វែងរកជំនួយ អាចនឹងពិបាក និងត្រូវការពេលវេលា។ ចាប់ផ្ដើមជំហានដំបូងនៅថ្ងៃនេះ ទោះបីជាអ្នកមិនដឹងច្បាស់ថាត្រូវទៅទីណាក៏ដោយ។ ធនធាននៅលើគេហទំព័រនេះជាកន្លែងដែលមិនមានការរើសអើងដើម្បី ចាប់ផ្តើមស្វែងរកជំនួយគាំទ្រ។

person in a wheelchair being helped by someone else