ទទួលបានរបស់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ

គឺត្រូវចំណាយច្រើនណាស់ដើម្បីរក្សាជីវភាពគ្រួសារ! របស់របរផ្សេងៗដែលអ្នក និងកូនរបស់អ្នកត្រូវការអាចបន្ថែមភាពស្រ្ដេសផ្នែកផ្លូវចិត្ត និងកាបូបលុយរបស់អ្នក។ ប្រហែលជាមាន ជំនួយនៅទីនេះនៅក្នុងរដ្ឋ Maine ដើម្បីទទួលបាននូវអ្វីដែលអ្នកត្រូវការ មិនថានោះជាកន្ទប សម្លៀកបំពាក់ ឬអ្វីផ្សេងទៀត.

សូមពិនិត្យមើលទំព័រទាំងនេះ ប្រសិនបើអ្នកកំពុងស្វែងរកជំនួយគាំទ្រ អាហារឬការដឹកជញ្ជូន។

ខ្ញុំចង់ឱ្យអ្នកណាម្នាក់ជួយខ្ញុំស្វែងរកនូវអ្វីដែលខ្ញុំត្រូវការ៖

Community Action Agencies

មានទីភ្នាក់ងារសកម្មភាពសហគមន៍ នៅគ្រប់ខោនធី។ បុគ្គលិករបស់ពួកគេអាចជួយអ្នកក្នុងការទាក់ទងផ្នែកជំនួយអាហារ និងជំនួយគាំទ្រផ្សេងទៀតផងដែរ។

Image
MeCAP logo

Community Care Program

អ្នកអាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកណាម្នាក់ដើម្បីនិយាយអំពីអ្វីដែលអ្នកកំពុងស្វែងរក ដោយផ្តោតលើតម្រូវការវប្បធម៌ និងភាសារបស់អ្នក។

Image
OPHE logo

Help Me Grow Maine

ប្រសិនបើអ្នកមានកូនអាយុ 8 ឆ្នាំ ឬក្មេងជាងនេះ អ្នកអាចពិគ្រោះជាមួយអ្នកឯកទេសផ្នែកជំនួយគាំទ្រគ្រួសារបាន។ អ្នកឯកទេសទាំងនោះអាចជួយអ្នកកំណត់ជម្រើសនៃការថែទាំកុមារបាន។

Image
help me grow maine logo

ខ្ញុំត្រូវការជំនួយក្នុងការបង់ថ្លៃសម្រាប់អ្វីមួយឥឡូវនេះ៖

General Assistance

អ្នកអាចទទួលបានជំនួយគាំទ្រពីទីក្រុង ឬទីប្រជុំជនរបស់អ្នក ដើម្បីជួយបង់ប្រាក់សម្រាប់តម្រូវការធម្មតា រួមទាំងការជួល ប្រេងឥន្ធនៈ និងឧបករណ៍ប្រើប្រាស់ និងរបស់ប្រើប្រាស់ក្នុងផ្ទះ។

Image
A circular yellow badge with a simple house symbol in the center.

ខ្ញុំចង់ដឹងថាមានអ្វីផ្សេងទៀតនៅទីនោះ

211 Maine

ប្រសិនបើអ្នករកមិនឃើញអ្វីដែលអ្នកត្រូវការនៅទីនេះ ឬចង់ស្វែងរកជម្រើសផ្សេងទៀតទេនោះ អ្នកអាចទទួលបានព័ត៌មានសម្ងាត់ និងជំនួយគាំទ្រ 24/7 ដោយឥតគិតថ្លៃ។

Image
211 maine

Be There for ME គឺសម្រាប់ឪពុកម្តាយ និងអ្នកថែទាំក្មេងទាំងអស់នៅក្នុងរដ្ឋ Maine និងមនុស្សដែលគាំទ្រពួកគេ។ ការស្វែងរកជំនួយ អាចនឹងពិបាក និងត្រូវការពេលវេលា។ ចាប់ផ្ដើមជំហានដំបូងនៅថ្ងៃនេះ ទោះបីជាអ្នកមិនដឹងច្បាស់ថាត្រូវទៅទីណាក៏ដោយ។ ធនធាននៅលើគេហទំព័រនេះជាកន្លែងដែលមិនមានការរើសអើងដើម្បី ចាប់ផ្តើមស្វែងរកជំនួយគាំទ្រ។

Mother and daughter tourists buying clothes on local street market in Cinque Terre, Spain.