Be There for ME
ជំនួយគាំទ្រដល់ឪពុកម្តាយ និងអ្នកមើលថែកុមារ នៅក្នុងរដ្ឋ Maine
ជំនួយគាំទ្រដល់ឪពុកម្តាយ និងអ្នកមើលថែកុមារ នៅក្នុងរដ្ឋ Maine វាអាចជាការពិបាកក្នុងការស្នើសុំជំនួយ ឬថែមទាំងពិបាកដឹងថា តើមានជំនួយអ្វីខ្លះ សម្រាប់ផ្តល់ជូនអ្នក។ អ្នកមិនឯកាទេ។ Be There for ME ជាកន្លែងសម្រាប់ចាប់ផ្តើមស្វែងរកជំនួយ។
នៅពេលជីវិតជួបការលំបាក (ហើយវាកើតឡើង) គឺនឹងមានជំនួយសម្រាប់អ្នក ជានិច្ច។
ការថែទាំខ្លួនអ្នក និងកូនរបស់អ្នកអាចមានការពិបាក។ ខណៈពេលមានកូនតូច គឺនាំមកនូវភាពរីករាយខ្លាំងក្នុងគ្រួសារ តែការធ្វើជាឪពុកម្តាយគេមិនមែនងាយស្រួយឡើយ។ ពេលខ្លះមនុស្សគ្រប់គ្នាត្រូវការជំនួយ មិនថាជាជំនួយសម្រាប់បង់ថ្លៃវិក្កយបត្រ ការស្វែងរកសេវាថែទាំកូនដែលមានម្លៃសមរម្យ ឬជំនួយផ្លូវអារម្មណ៍ និងការគ្រប់គ្រងស្ត្រេស ។ Be There for ME ជាកន្លែងដែលមិនមានការរើសអើងដើម្បីភ្ជាប់ទំនាក់ទំនងទៅកាន់ផ្នែកជំនួយ។
ខ្ញុំជាឪពុកឬម្តាយ/អ្នកថែទាំក្មេង កំពុងស្វែងរកផ្នែកជំនួយ ចំពោះ៖
អ្វីដែល Be There for ME?
Be There for ME គឺសម្រាប់ ឪពុកម្តាយ និងអ្នកថែទាំក្មេង ទាំងអស់នៅក្នុងរដ្ឋ Maine និងមនុស្សដែលគាំទ្រពួកគេ។ ការស្វែងរកជំនួយ អាចនឹងពិបាក និងត្រូវការពេលវេលា។ ចាប់ផ្ដើមជំហានដំបូងនៅថ្ងៃនេះ ទោះបីជាអ្នកមិនដឹងច្បាស់ថាត្រូវទៅទីណាក៏ដោយ។ ធនធាននៅលើគេហទំព័រនេះជាកន្លែងដែលមិនមានការរើសអើង ដើម្បី ចាប់ផ្តើមស្វែងរកជំនួយគាំទ្រ.
មនុស្សគ្រប់គ្នាមានតួនាទីដែលត្រូវធ្វើ។ មិនមែនជាឪពុកឬម្ដាយ ឬអាណាព្យាបាលទេ? អ្នកអាចជួយគ្រួសារក្នុងសហគមន៍របស់អ្នកដោយការចែករំលែកអំពី Be There for ME និងការប្រើប្រាស់ឧបករណ៍។
Be There for ME ត្រូវបាន បង្កើតឡើងដោយ Department of Health and Human Services និង Maine Child Welfare Action Network ក្នុងភាពជាដៃគូជាមួយក្រុមឪពុកម្តាយ និងអ្នកថែទាំចម្រុះ។ គេហទំព័រនេះត្រូវបានបង្កើតឡើងដោយផ្អែកលើអ្វីដែលឪពុកម្តាយ និងអ្នកថែទាំបានលើកឡើងថា ពួកគេត្រូវការ និងរបៀបដែលពួកគេនិយាយអំពីជីវិតរស់នៅរបស់ពួកគេ។ ធនធាននៅលើគេហទំព័រនេះមិនមែនជាបញ្ជីពេញលេញអំពីជំនួយគាំទ្រដែលមាននោះទេ។