ខ្ញុំមិនប្រាកដថាត្រូវចាប់ផ្តើមពីណានោះទេ

ការសុំជំនួយគឺពិបាក។ ប៉ុន្តែពេលខ្លះផ្នែកដែលពិបាកបំផុតគឺការស្វែងរកអ្វីដែលមានប្រយោជន៍ ឬកន្លែងដែលល្អសម្រាប់ចាប់ផ្តើមអាចជាផ្នែកដ៏ពិបាកបំផុត។ មិន​ថា​វា​ជា​អ្វី​ដែល​អ្នក​ត្រូវ​ការ​សម្រាប់​ខ្លួន​អ្នក​ផ្ទាល់ ឬជាអ្វី​ដែល​ត្រូវ​ជួយ​គ្រួសារ​អ្នក ឬ​គ្រាន់​តែ​ជានរណាម្នាក់ដែលអាចនិយាយ​ជាមួយបាននោះ​ទេ ជំនួយ​គឺមាននៅ​ទីនោះ។ ដើម្បីចាប់ផ្តើម នេះជាកន្លែងមួយចំនួនដែលត្រូវសាកល្បង។

Community Action Agencies

មានទីភ្នាក់ងារ community action នៅគ្រប់ខោធីក្នុងរដ្ឋ Maine។ បុគ្គលិករបស់ពួកគេអាចជួយស្វែងរកអ្វីដែលអ្នកអាចត្រូវការ និងរបៀបដើម្បីទទួលបានជំនួយនោះ។

Image
MeCAP logo

Community Care Program

អ្នកអាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកណាម្នាក់ដើម្បីនិយាយអំពីអ្វីដែលអ្នកកំពុងស្វែងរក ដោយផ្តោតលើតម្រូវការវប្បធម៌ និងភាសារបស់អ្នក។

Image
OPHE logo

Help Me Grow Maine

ប្រសិនបើអ្នកមានកូនអាយុ 8 ឆ្នាំ ឬក្មេងជាងនេះ អ្នកអាចពិគ្រោះជាមួយអ្នកឯកទេសផ្នែកជំនួយគាំទ្រគ្រួសារបាន។ ពួកគេអាចជួយរកឲ្យឃើញនូវអ្វីដែលជាតម្រូវការ និងភ្ជាប់អ្នកទៅអ្វីដែលកូនរបស់អ្នកត្រូវការដើម្បីធំធាត់ និងរៀនសូត្របាន។

Image
help me grow maine logo

Maine Children's Trust and Prevention Councils

មានក្រុមប្រឹក្សាផ្នែកបង្ការនៅគ្រប់ខោធីក្នុងរដ្ឋ Maine។ ពួកគេផ្តោតលើគ្រួសារ ហើយអាចជួយរកវិធីដែលអ្នកអាចទទួលបានអ្វីដែលអ្នកត្រូវការ។

Image
MPC logo

Maine Alliance of Family Organizations

អ្នកអាចទាក់ទងទៅមនុស្សនៅឯអង្គការទាំងនេះ ដែលគាំទ្រទៅលើក្រុមគ្រួសារដែលកូនមានតម្រូវការពិសេស។

Image
A circular blue badge with a simple question mark symbol in the center.

211 Maine

ប្រសិនបើអ្នករកមិនឃើញអ្វីដែលអ្នកត្រូវការនៅទីនេះ ឬចង់ស្វែងរកជម្រើសផ្សេងទៀតទេនោះ អ្នកអាចទទួលបានព័ត៌មានសម្ងាត់ និងជំនួយគាំទ្រ 24/7 ដោយឥតគិតថ្លៃ។

Image
211 maine

Be There for ME គឺសម្រាប់ឪពុកម្តាយ និងអ្នកថែទាំក្មេងទាំងអស់នៅក្នុងរដ្ឋ Maine និងមនុស្សដែលគាំទ្រពួកគេ។ ការស្វែងរកជំនួយ អាចនឹងពិបាក និងត្រូវការពេលវេលា។ ចាប់ផ្ដើមជំហានដំបូងនៅថ្ងៃនេះ ទោះបីជាអ្នកមិនដឹងច្បាស់ថាត្រូវទៅទីណាក៏ដោយ។ ធនធាននៅលើគេហទំព័រនេះជាកន្លែងដែលមិនមានការរើសអើងដើម្បី ចាប់ផ្តើមស្វែងរកជំនួយគាំទ្រ។

Mother undressed the t-shirt to her baby boy after lunch