អារម្មណ៍ ឬស្រ្តេសរបស់ខ្ញុំ
ជីវិតអាចនាំមកនូវភាពរីករាយខ្លាំង ប៉ុន្តែក៏មានបញ្ហាប្រឈមខ្លាំងដែរ - ដូចជាការធ្វើជាឪពុកម្តាយគេដែរ។ មានពេលខ្លះ មនុស្សគ្រប់តែងមានអារម្មណ៍ថា ជីវិតនេះ ពិតជាលំបាកណាស់។ ការនិយាយទៅកាន់មិត្តភក្តិ អ្នកព្យាបាល ឬក្រុមជំនួយគាំទ្រ អាចជួយឲ្យអ្នកស្ថិតក្នុងស្ថានភាពធូរស្រាលខ្លាំង។ នៅរដ្ឋ Maine យើងមានជំនួយផ្នែកនេះ ដើម្បីជួយឱ្យអ្នកឆ្លងកាត់ពេលវេលាដ៏លំបាកទាំងនោះក្នុងនាមជាមនុស្សម្នាក់ – និងក្នុងនាមជាឪពុកឬម្ដាយ ឬអ្នកថែទាំ។
សូមពិនិត្យមើលទំព័រនេះ ដែលអ្នកកំពុងស្វែងរកជំនួយគាំទ្រជាមួយនឹងគ្រឿងញៀន ឬគ្រឿងស្រវឹង។
Be There for ME គឺសម្រាប់ ឪពុកម្តាយ និងអ្នកថែទាំក្មេង ទាំងអស់នៅក្នុងរដ្ឋ Maine និងមនុស្សដែលគាំទ្រពួកគេ។ ការស្វែងរកជំនួយ អាចនឹងពិបាក និងត្រូវការពេលវេលា។ ចាប់ផ្ដើមជំហានដំបូងនៅថ្ងៃនេះ ទោះបីជាអ្នកមិនដឹងច្បាស់ថាត្រូវទៅទីណាក៏ដោយ។ ធនធាននៅលើគេហទំព័រនេះគឺជាកន្លែងមិនមានការរើសអើងដើម្បីចាប់ផ្តើមស្វែងរកជំនួយគាំទ្រ។