មធ្យោបាយធ្វើដំណើរ
មធ្យោបាយធ្វើដំណើរមិនមែនគ្រាន់តែជាយានជំនិះនោះទេ- វាគឺជារបៀបដែលអ្នកទៅដល់កន្លែងការងារ នាំកូនរបស់អ្នកទៅការណាត់ជួបគ្រូពេទ្យ និងភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍របស់អ្នក។ អាចមានជំនួយគាំទ្រក្នុងរដ្ឋ Maine នេះដើម្បីជួយឱ្យអ្នកទៅកន្លែងដែលអ្នកត្រូវទៅ - ពីការទិញឡាន ឬជិះឡានក្រុង រហូតដល់ការជួយលុយសាំង និងកៅអីចល័តសម្រាប់ក្មេងតូច។
Be There for ME គឺសម្រាប់ឪពុកម្តាយ និងអ្នកថែទាំក្មេងទាំងអស់នៅក្នុងរដ្ឋ Maine និងមនុស្សដែលគាំទ្រពួកគេ។ ការស្វែងរកជំនួយ អាចនឹងពិបាក និងត្រូវការពេលវេលា។ ចាប់ផ្ដើមជំហានដំបូងនៅថ្ងៃនេះ ទោះបីជាអ្នកមិនដឹងច្បាស់ថាត្រូវទៅទីណាក៏ដោយ។ ធនធាននៅលើគេហទំព័រនេះជាកន្លែងដែលមិនមានការរើសអើងដើម្បី ចាប់ផ្តើមស្វែងរកជំនួយគាំទ្រ។
