លំនៅដ្ឋានរបស់ខ្ញុំ

លំនៅដ្ឋានមានអត្ថន័យច្រើនជាងដំបូលនៅពីលើក្បាលរបស់អ្នក។ គឺជាកន្លែងបង្កើតអនុស្សាវរីយ៍ ផ្តល់អារម្មណ៍សុវត្ថិភាព ការសើច និងការយំ។ គឺជាដំបូលជ្រកភ្លៀង និងផ្តល់ភាពសុខស្រួលនៅពេលអ្នកជួបការលំបាក។ ប្រសិនបើអ្នកមិនមានកន្លែងនឹងធឹងដែលហៅថាផ្ទះទេ វាអាចនឹងពិបាកក្នុងការផ្តោតលើអ្វីផ្សេងទៀតនៅក្នុងជីវិតរបស់អ្នក។ ទោះជាមានអ្វីរារាំងផ្លូវអ្នកក៏ដោយ ក៏តែងមានធនធានដើម្បីជួយនៅទីនេះក្នុងរដ្ឋ Maine។

ខ្ញុំចង់ឱ្យអ្នកណាម្នាក់ជួយខ្ញុំដោះស្រាយអំពីបញ្ហានេះ៖

MaineHousing Housing Navigators

អ្នកអាចពិភាក្សារជាមួយអ្នកស្វែងរកផ្ទះ ដើម្បីស្វែងរកអាផាតមិន ឬផ្ទះ ភ្ជាប់ទំនាក់ទំនងអ្នកជាមួយម្ចាស់ផ្ទះ បំពេញទម្រង់បែបបទ និងច្រើនទៀត។

Image
MaineHousing Logo

McKinney-Vento Liaisons

ប្រសិនបើគ្រួសាររបស់អ្នក ពិបាករកផ្ទះស្នាក់នៅ ហើយអ្នកមានកូនរៀននៅសាលារដ្ឋ មានៅសាលារបស់ពួកគេ មានមនុស្សដែលអាចផ្តល់ជំនួយគាំទ្របាន។

Image
Maine Department of Education logo

ខ្ញុំចង់ស្វែងរកលំនៅឋាន ឬជម្រក៖

Maine Housing Search

អ្នកអាចស្វែងរកបញ្ជីផ្ទះជួលដែលមាននៅក្នុងរដ្ឋ Maine ទាំងនេះបាន។ អ្នកក៏អាចស្វែងរកឧបករណ៍ ដើម្បីជួយអ្នកគណនាថ្លៃជួលដែលអ្នកអាចមានលទ្ធភាព ហើយប្រៀបធៀបការជួលទៅនឹងការទិញ។

Image
Maine Housing Search logo

Emergency Shelters

ប្រសិនបើអ្នកត្រូវការលំនៅឋានបន្ទាន់នោះ MaineHousing មានបញ្ជីផ្ទះ សម្រាប់ដំណោះស្រាយក្នុងភាពអាសន្ននៅទូទាំងរដ្ឋ។ មានជម្រកគ្រួសារ និងជម្រកសម្រាប់ជនរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ។

Image
MaineHousing Logo

ខ្ញុំចង់បានជំនួយលើការបង់ថ្លៃលំនៅឋាន ឬសេវាសាធារណៈក្នុងលំនៅឋានរបស់ខ្ញុំ៖

Rental and Energy Assistance Programs

អ្នកអាចស្នើសុំជំនួយគាំទ្រលើការបង់ថ្លៃជួល កម្តៅផ្ទះរបស់អ្នក និងបង់ថ្លៃវិក្កយបត្រអគ្គិសនី។

Image
MaineHousing Logo

General Assistance

អ្នកអាចទទួលបានជំនួយគាំទ្រពីទីក្រុង ឬទីប្រជុំជនរបស់អ្នក ដើម្បីជួយបង់ប្រាក់សម្រាប់តម្រូវការធម្មតា រួមទាំងការជួល ប្រេងឥន្ធនៈ និងឧបករណ៍ប្រើប្រាស់ និងរបស់ប្រើប្រាស់ក្នុងផ្ទះ។

Image
A circular yellow badge with a simple house symbol in the center.

ខ្ញុំចង់ដឹងថាមានអ្វីផ្សេងទៀតនៅទីនោះ៖

211 Maine

ប្រសិនបើអ្នករកមិនឃើញអ្វីដែលអ្នកត្រូវការនៅទីនេះ ឬចង់ស្វែងរកជម្រើសផ្សេងទៀតទេនោះ អ្នកអាចទទួលបានព័ត៌មានសម្ងាត់ និងជំនួយគាំទ្រ 24/7 ដោយឥតគិតថ្លៃ។

Image
211 maine

Be There for ME គឺសម្រាប់ ឪពុកម្តាយ និងអ្នកថែទាំក្មេង ទាំងអស់នៅក្នុងរដ្ឋ Maine និងមនុស្សដែលគាំទ្រពួកគេ។ ការស្វែងរកជំនួយ អាចនឹងពិបាក និងត្រូវការពេលវេលា។ ចាប់ផ្ដើមជំហានដំបូងនៅថ្ងៃនេះ ទោះបីជាអ្នកមិនដឹងច្បាស់ថាត្រូវទៅទីណាក៏ដោយ។ ធនធាននៅលើគេហទំព័រនេះគឺជាកន្លែងមិនមានការរើសអើងដើម្បីចាប់ផ្តើមស្វែងរកការគាំទ្រ។

A happy family of 4 standing in front of their house